កីឡា

លោក Xavi ដាក់ពាក្យបណ្តឹងអ្នកកាសែត២នាក់ អំពីព័ត៌មានក្លែងក្លាយ

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាគ្រូបង្វឹរបស់ក្លឹប Barcelona លោក Xavi ត្រូវបានគេដឹងថាបានសម្រេចចិត្តដាក៉ពាក្យបណ្តឹង ទៅលើអ្នកកាសែតចំនួន២នាក់ដែលបានបញ្ចេញព័ត៌មាន មិនពិត
អំពីរូបលោកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

លោក Xavi បានដាក់ពាក្យបណ្តឹងសំដៅអ្នកកាសែត២រូប ដែលមានដូចជាលោក Manuel Jabois និងលោក Javier Miguel អំពីព័ត៌មានក្លែងក្លាយចុងក្រោយ ជាពិសេសក្រោយជ័យជំនះលើក្រុម Napoli ក្នុងពានរង្វាន់​
Champions League ឡើងទៅវគ្គ៨ក្រុមចុងក្រោយ។

គួរឲ្យដឹងដែរថាទំរង់លេងរបស់ Barcelona មួយរយៈនេះមានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងលីគកំពូលអេស្បាញដោយមិនសូវមានឳកាសច្រើនដើម្បីលើកពានរង្វាន់នេះ ឡើយខណៈដែលស្ថិតនៅក្រុម៨ចុងក្រោយរបស់ពានរង្វាន់ Champions League ក្តីហើយលោក Xavi ក៏បានអះអាងហើយដែរថាលោក នឹងលាលែងចេញពីតំណែងនៅចុងរដូវកាលនេះ៕

ប្រែសម្រួល​៖ស៊ុនលី

Most Popular

To Top