កីឡា

Southgate បដិសេធការងារជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Man UTD

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាគ្រូបង្វឹកជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានចេញមកបញ្ជាក់សាជាថ្មីម្តងទៀតហើយថាលោកមិនចង់បានការងារជាគ្រូបង្វឹករបស់ក្លឹប
បិសាចក្រហម Man UTD នោះឡើយ។

ការអះអាងដែលត្រូវបានធ្វើឡើងដោយមិត្តជិតស្និទ្ធរបស់លោកគឺលោក Sam Allardyce ដែលក៏ធ្លាប់ជាគ្រូបង្វឹករបស់អង់គ្លេសបានម្តងផងដែរមុនពេលដែលលោក Southgate មកជំនួសតំណែងកាលពីឆ្នាំ
២០១៦និងបានដឹកនាំអង់គ្លេសឡើងទៅដល់វគ្គជម្រុះ១ភាគ៤កាលពីឆ្នាំ២០១៨ពានរង្វាន់ពិភលោកនិងវគ្គផ្តាច់ព្រ័ត្រពានអឺរ៉ូឆ្នាំ២០២០។

អតីតគ្រូបង្វឹករបស់ក្លឹប Middlesbrought លោក Southgate រូបនេះមួយរយៈចុងក្រោយនេះមានដំណឹងលេចឬថាមានទំនាក៉ទំនងអាចនឹងផ្ទេរទៅទទួលយកការងារជាគ្រូបង្វឹករបស់ក្លឹប Man UTD
យ៉ាងខ្លាំងជាពិសេសក្រោយបរាជ័យផ្ទួនរបស់ក្រុមក្រោមការដឹកនាំរបស់លោក Erik ten Hag៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top