ព័ត៌មានអន្តរជាតិ
ក្រុមអ្នកវិទ្យាសាស្ត្រ៖ បម្រែបម្រួលអាកាសធាតុបាន ជំរុញឲ្យប្រភេទសត្វស្វាបុរាណ ដ៏ធំនឹងផុតពូជ
វ៉ាស៊ីនតោន៖ក្រុមអ្នកវិទ្យាសាស្ត្របានរាយការណ៍កាលពីថ្ងៃពុធថា ប្រភេទសត្វស្វាបុរាណដ៏ធំមួយប្រភេទអាចនឹងត្រូវផុតពូជ នៅពេលការប្រែប្រួលអាកាសធាតុធ្វើឲ្យផ្លែឈើដែលពួកគេចូលចិត្តមិនអាចមានផ្លែគ្រប់គ្រាន់ទៅដល់រដូវប្រាំងយោងតាមការចេញផ្សាយពីគេហទំព័រ VOA។ ប្រភេទសត្វ Gigantopithecus blacki ធ្លាប់រស់នៅក្នុងភាគខាងត្បូងប្រទេសចិនតំណាងឲ្យសត្វស្វាដ៏ធំបំផុត ត្រូវគេស្គាល់ដោយអ្នកវិទ្យាសាស្ត្រ ដោយឈរកម្ពស់៣ម៉ែត្រ និងទម្ងន់រហូតដល់ ៦៥០ ផោន។ លោក Renaud Joannes-Boyau អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Southern Cross របស់ប្រទេសអូស្ត្រាលី និងជាសហអ្នកនិពន្ធនៃការសិក្សាបានជេញផ្សាយលើទស្សនាវដ្តី Nature...