បច្ចេកវិទ្យា

Neymar ឆ្លើយតបនឹងពាក្យចចាមអារ៉ាមរំពឹង មានកូនជាមួយតារាម៉ូដែល និងបង្ហាញរថយន្ត Rolls-Royce ថ្មី

ប្រេស៊ីល៖កំពូលកីឡាករបាល់ទាត់ជនជាតិប្រេស៊ីល Neymar បានឆ្លើយតបនឹងពាក្យចចាមអារ៉ាមថាលោករំពឹងថានឹងមានកូនជាមួយតារាម៉ូដែលដោយបង្ហាញរថយន្តប្រណិតម៉ាក់ Roll-Royce Ghost ថ្មីដែលតម្លៃជាទឹកប្រាក់ចំនួន ៣០០,០០០ ដុល្លារអាមេរិក ដែលលោកហៅថា “កូនប្រុសថ្មី” ។


កីឡាករ Neymar ដែលកំពុងសម្រាកព្យាបាលរបួសជាយូរមកហើយបានបង្ហោះរូបថតជិះថ្មីរបស់គេលើបណ្តាញផ្សព្វផ្សាយសង្គម Instagram។ រថយន្ត Rolls-Royce Ghost ដែលលោកបានទិញ គឺជាជំនាន់ទី ២ នៃម៉ូដែលបានណែនាំក្នុងឆ្នាំ ២០២០ ។


រថយន្តដ៏ប្រណិតនេះជាមួយនឹងកម្លាំង ៥៧១ សេះ ការជិះថ្មីរបស់ Neymar អាចឡើងដល់ល្បឿនអតិបរមា ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ៤.៨ វិនាទី។
រថយន្ត Rolls-Royce Ghost មានតម្លៃជាង ៣០០,០០០ ដុល្លារ ប៉ុន្តែ Neymar ត្រូវបានគេរំពឹងថានឹងចំណាយបន្ថែម ៥០,០០០ ដុល្លារ ដើម្បីកែប្រែរថយន្តតាមចំណង់ចំណូលចិត្តរបស់លោក។ ការប្រមូលរថយន្តរបស់លោករួមមាន Aston Martin, Lamborghini, Porsche, Bentley, Mercedes, Audi, Maserati និង Ferrari រួចជាស្រេច ហើយលោកក៏ជាម្ចាស់ឧទ្ធម្ភាគចក្រផងដែរ។


កីឡាករឆ្នើមសញ្ជាតិប្រេស៊ីលរូបនេះបានបង្ហោះរូបថតខ្មៅរបស់លោកដែលនិយាយថា “កូនប្រុសថ្មី” ឆ្លើយតបនឹងពាក្យចចាមអារ៉ាមថា លោកហៀបនឹងស្វាគមន៍កូនម្នាក់ទៀត។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ជីវិតផ្ទាល់ខ្លួនរបស់ Neymar គឺជាចំណុចកណ្តាលនៃការចាប់អារម្មណ៍។ បន្ទាប់ពីទទួលស្វាគមន៍កូនស្រី Mavie ជាមួយតារាម៉ូដែលប្រេស៊ីល Bruna Biancardi កាលពីខែតុលាកន្លងទៅ គូស្នេហ៍មួយគូនេះបានបែកបាក់គ្នាចំពេលមានពាក្យចចាមអារ៉ាមថាមានរឿងមិនស្មោះត្រង់។
កាលពីដើមឆ្នាំនេះ ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលបានរាយការណ៍ថា ខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំ ជិតមានកូនម្នាក់ទៀតជាមួយនឹងតារាម៉ូដែលប្រេស៊ីល។ Neymar ក៏មានកូនប្រុសអាយុ ១៣ ឆ្នាំម្នាក់ដែលកើតពីអតីតគូស្នេហ៍កាលដែលកីឡាករបាល់ទាត់នៅក្មេង៕
ដោយ៖លី ភីលីព

Most Popular

To Top