កីឡា
ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហនុមានឈ្នះមេដាយមាស ច្រើនជាងគេ នៃការប្រកួតកីឡាការ៉ាតេ-ដូជើងឯកថ្នាក់ជាតិឆ្នាំ ២០២៣
ភ្នំពេញ៖ ក្លិបកីឡាការ៉ាតេ-ដូ ក្រសួងការពារជាតិបន្តគ្រងតំណែងជើងឯកប្រចាំឆ្នាំ២០២៣ ខណៈក្រសួងសេដ្ឋីកិច្ចជើងឯករង ក្លិបកីឡាការ៉ាតេ-ដូ ក្រសួងមហាផ្ទៃចំណាត់ថ្នាក់លេខ ៣ និងក្លិបកីឡាការ៉ាតេ-ដូ ហនុមានចំណាត់ថ្នាក់លេខ ៤ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេ-ដូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២៣ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាការ៉ាតេ-ដូកម្ពុជាក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ក្នុងឱកាសពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេ-ដូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន...