បច្ចេកវិទ្យា
មកស្គាល់ពីរថភ្លើង មានល្បឿនលឿនបំផុត ក្នុងសម័យទំនើប
រថភ្លើងជាមធ្យោបាយ ធ្វើដំណើរមួយយ៉ាងសំខាន់បំផុត សម្រាប់ប្រទេសឬ ទីក្រុងដែលមានមនុស្សច្រើន ឬក៏ប្រទេសឬទីក្រុង ដែលមានទំហំដីធំ សម្រាប់ឲ្យប្រជាជនប្រើប្រាស់ដើម្បីធ្វើដំណើរប្រចាំថ្ងៃ ក៏ដូចជាទំនិញអាចត្រូវបានដឹកដើម្បីទៅដល់គោលដៅកំណត់ណាមួយច្បាស់ ដូច្នេះល្បឿន រថភ្លើងពិតជាសំខាន់ណាស់ សម្រាប់ពេលបច្ចុប្បន្ននេះ ។ បើយោងតាមការចុះផ្សាយរបស់ CNN រថភ្លើងសាធារណៈដែលមានល្បឿនលឿនជាងគេនៅក្នុងពេលនេះគឺមានឈ្មោះថា Shanghai Maglev ដែលកំពុងដំណើរការនៅប្រទេសចិនដោយរថភ្លើងនេះមានល្បឿនអាចរត់បានរហូតទៅដល់ ៤៦០គីឡូម៉ែត្រ/ម៉ោង។រថភ្លើងនេះគឺប្រើប្រាស់បច្ចេកវិទ្យាអាល្លឺម៉ង់ ដែលទាមទារឲ្យមានផ្លូវដែកល្អអាចជំនួយល្បឿនដល់រថភ្លើង ហើយមានសំឡេងរំខានដល់ទីក្រុងតិច។ រថភ្លើងនេះបានដាក់ដំណើរពីផ្លូវ...