កីឡា
FIFA ផ្តល់សិទ្ធិឲ្យក្រុមបាល់ទាត់ យុវជនរុស្ស៊ី ចូលរួមការប្រកួតអន្តរជាតិឡើងវិញ
រុស្ស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដែលជាស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកបានសម្រេចចិត្តអនុញ្ញាតឲ្យក្រុមយុវជនរបស់រុស្ស៊ី ត្រឡប់ទៅប្រកួតអន្តរជាតិវិញ ចំពោះការសម្រេចចិត្តនេះត្រូវបានធ្វើឡើងមួយសប្តាហ៍ បន្ទាប់ពីមានចំណាត់ការស្រដៀងគ្នានេះដោយសហភាពសមាគមបាល់ទាត់អឺរ៉ុប។ ក្រុមបាល់ទាត់រុស្ស៊ីទាំងអស់ត្រូវបានហាមឃាត់ដោយសមាគមបាល់ទាត់អឺរ៉ុប និងអន្តរជាតិចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន។ កាលពីសប្តាហ៍មុន សហភាពសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ក៏បានសម្រេចដកការរឹតបន្តឹងបានដាក់ប្រឆាំងនឹងក្រុមយុវជនរុស្ស៊ីផងដែរ។ សហព័ន្ធបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សារបស់ខ្លួនកាលពីថ្ងៃពុធថា ក្រុមបាល់ទាត់កុមារា និងកុមារីជម្រើសជាតិរបស់ប្រទេសរុស្ស៊ីនឹងត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងព្រឹត្តិការណ៍ FIFA U-17 World Cup...