កីឡា

ក្លឹបធំៗ នៅអង់គ្លេស កំពុងចរចា នាំយកកីឡាករ វ័យក្មេង១៨ឆ្នាំ Roony Bardghji

ប្រភព ៖ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ភ្នាក់ងារកីឡាករ Roony Bardghji កំពុងមានភាព មមាញឹកយ៉ាងខ្លាំង ក្នុងការចរចាជាមួយ នឹងក្លឹបជាច្រើននៅអង់គ្លេស ដើម្បីអាចផ្ទេរកីឡាកររូបនេះពី Copenhagen ទៅអង់គ្លេស ។

ក្រៅពីនោះក៏មានក្លឹបធំៗ នៅអឺរ៉ុបផ្សេងទៀត បានបង្ហាញ ចំណាប់អារម្មណ៍ ជាមួយនឹងកីឡាកររូបនេះផងដែរ ក្រោយការបង្ហាញខ្លួនយ៉ាង អស្ចារ្យក្នុងការប្រកួតជាមួយនឹង Man UTD និងថែមទាំងបានស៊ុតគ្រាប់ជ័យជំនះផង កាលពីដើមខែកន្លងមកក្នុងវគ្គជម្រុះ តាមពូលពាន Champions League។

គេជឿជាក់ថាក្លឹប Crystal Palace, Chelsea និង Newcastle ជាដើមបានដាក់ពាក្យស្នើសុំ ជួបចរចាជាមួយនឹងភ្នាក់ងារកីឡាកររូបនេះ រួចទៅហើយបន្ថែមពីលើក្លឹបយក្សអេស្បាញ Barcelona និងក្លឹប Nice ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top