ព័ត៌មានអន្តរជាតិ
ហូឡង់នឹងបញ្ជូន F-16 ទៅជួយហ្វឹកហាត់ ពីឡុតអ៊ុយក្រែន
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា កងកម្លាំងយោធាហូឡង់បានប្រកាសផ្តល់យន្តហោះចម្បាំងប្រភេទ F-16 ចំនួន៥គ្រឿងដើម្បីធ្វើការហ្វឹកហាត់ពីឡុតអ៊ុយក្រែន ដែលកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេសរ៉ូម៉ានី។ សេចក្តីប្រកាសរបស់ក្រសួងការពារជាតិហូឡង់បានប្រកាសអំពីការសម្រេចចិត្តនេះកាលពីថ្ងៃពុធដោយអះអាងទៀតថាកញ្ចប់ជំនួយដំបូងជាយន្តហោះចម្បាំងនេះនឹងធ្វើដំណើរទៅដល់មូលដ្ឋានហ្វឹកហាត់យោធារបស់អឺរ៉ុបឬ EFTC នៅក្នុងទីក្រុង Borcea ប្រទេសរ៉ូម៉ានី។ ក្រសួងបានបញ្ជាក់ទៀតថា៖មជ្ឈមណ្ឌលហ្វឹកហ្វឺននៅប្រទេសរ៉ូម៉ានីនឹងប្រើប្រាស់យន្តហោះនេះជាលើកដំបូងដើម្បីផ្តល់វគ្គបណ្តុះបណ្តាលថ្មីសម្រាប់អ្នកបង្ហាត់ F-16 ដែលបានជួល បន្ទាប់មកការបណ្តុះបណ្តាលនឹងត្រូវបានផ្តល់ជូនអ្នកបើកយន្តហោះរ៉ូម៉ានី និងអ៊ុយក្រែនប៉ុន្តែយន្តហោះនេះនឹងហោះហើរនៅក្នុងដែនអាកាសណាតូតែប៉ុណ្ណោះ។ តាមការគ្រោតទុកដែលបានធ្វើឡើងនៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់ណាតូនៅទីក្រុងវីលនីស ប្រទេសលីទុយអានី នៅដើមឆ្នាំនេះ EFTC...