ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់ ជំរុញឲ្យរដ្ឋមូស្លីម បញ្ឈប់ការនាំចេញប្រេង ទៅកាន់អ៊ីស្រាអែល ចំពេលមានជម្លោះនៅតំបន់ហ្គាហ្សា
តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានជំរុញឱ្យរដ្ឋាភិបាលមូស្លីមរួបរួមគ្នា និងទាមទារឱ្យបញ្ចប់ជាបន្ទាន់ ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប ដោយកាត់ផ្តាច់ប្រេង និងការនាំចេញផ្សេងទៀត និងផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអ៊ីស្រាអែល។ លោក Ali Khamenei បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំជាមួយនិស្សិតនៅទីក្រុងតេអេរ៉ង់ ៣ថ្ងៃមុនខួបនៃការកាន់កាប់ស្ថានទូតអាមេរិកឆ្នាំ១៩៧៩ ដោយនិស្សិតអ៊ីរ៉ង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់លោក។ លោកក៏បានអំពាវនាវឱ្យរដ្ឋមូស្លីមថ្កោលទោស ចំពោះសកម្មភាពរបស់អ៊ីស្រាអែល និងបានរិះគន់សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស ចំពោះជំហររបស់ពួកគេលើជម្លោះអ៊ីស្រាអែល-ហាម៉ាស។...