កីឡា

ចិន នឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតបាល់ទាត់ ពិភពលោក ២០២១ “Club World Cup 2021”

ស៊ាងហៃ៖ លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ ពិភពលោកបាននិយាយថា នេះជា ការសម្រេចចិត្តជាប្រវត្តិសាស្ត្រ” របស់ FIFA ហើយFIFA បានផ្តល់សិទ្ធិជាលើកទី១ ក្នុងការពង្រីកក្រុមចំនួនចូលរួមចំនួន ២៤ក្រុម នៃព្រឹត្តិការណ៍ការប្រកួត Club World Cup នៅប្រទេសចិនយោងតាម ការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

ការផ្លាស់ប្តូរនេះបង្ហាញពី ការរីកលូតលាស់នៃវិស័យ បាល់ទាត់របស់ប្រទេសចិន ហើយអាចជាកត្តាឈានមុខគេមួយ នៅទីបំផុតដល់ប្រទេសដែល ធ្វើជាម្ចាស់ផ្ទះនៃការប្រកួត បាល់ទាត់ពិភពលោក។ លោក Infantino បានធ្វើសេចក្តីប្រកាសនេះ បន្ទាប់ពីមានកិច្ចប្រជុំមួយនៅ ទីក្រុងស៊ាងហៃនៃក្រុមប្រឹក្សា FIFA ជាអង្គភាពធ្វើការសម្រេចចិត្ត របស់ស្ថាប័នគ្រប់គ្រងបាល់ទាត់។

វាមានន័យថា ក្រុមក្លិបធំៗជាច្រើនក្នុងពិភពបាល់ទាត់ និងផ្កាយរបស់ពួកគេបានចុះមកលើ ប្រទេសចិនក្នុងរយៈពេល២ឆ្នាំខាងមុខ។ លោក Infantino បាននិយាយកាលពីខែមិថុនាថា ក្លិបបាល់ទាត់ពិភពលោកថ្មី របស់លោកអាចរកចំណូលបានដល់ទៅ ៥០ ពាន់លានដុល្លារអាមេរិក នៅក្នុងប្រាក់ចំណូលពាណិជ្ជកម្ម។

ការប្រកួត Club World Cup បច្ចុប្បន្នមានក្រុមចំនួន ៧ រួមទាំងអ្នកកាន់ពានរង្វាន់ UEFA Champions League ។ ប្រទេសកាតានឹងធ្វើជាម្ចាស់ផ្ទះនៃ ការប្រកួតប្រជែងនៅឆ្នាំនេះនិងនៅឆ្នាំ ២០២០ ។ រដ្ឋឈូងសមុទ្រនឹងប្រើប្រាស់ ការប្រកួតទាំង២នេះជាការសាកល្បងភ័ស្តុភារ សម្រាប់កីឡដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធ នៅមុនព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ ជាការប្រកួតប្រជែង លំដាប់អន្តរជាតិរបស់ FIFA ។

លោក Infantino បាននិយាយថា FIFA ក៏នឹងផ្តល់មូលនិធិទ្វេដង សម្រាប់បាល់ទាត់ស្ត្រីដល់ ១ ពាន់លានដុល្លារក្នុងរយៈពេល ៤ ឆ្នាំខាងមុខ៕

ដោយ៖ លី ភីលីព

Most Popular

To Top