កីឡា

កម្ពុជាបញ្ជូនអ្នកប្រដាល់ សាកល៥ រូបហ្វឹកហាត់ នៅថៃរយៈពេល១ ខែត្រៀម SEA GAMES 2019

ភ្នំពេញ៖ អគ្គលេខាធិការសហព័ន្ធ កីឡាប្រដាល់សាកលកម្ពុជា លោកប៊ួយ សុភ័ណ្ឌបានប្រាប់ ឲ្យដឹងថា នៅដើមខែវិច្ឆិកាខាងមុខនេះសហព័ន្ធនឹងបញ្ជូនអ្នកប្រដាល់ សាកល៥រូបទៀតឲ្យទៅហ្វឹកហាត់ នៅក្នុងជម្រំមួយនាប្រទេសថៃដើម្បី ត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ SEA GAMES 2019លើកទី៣០ នៅប្រទេសហ្វីលីពីន ។

លោកបានបន្តថ កាលពីប៉ុន្មានខែមុនសហព័ន្ធ បានបញ្ជូនកីឡាករមួយរូបនិងកីឡាការិនី មួយរូបទៅហ្វឺកហាត់នៅប្រទេសជប៉ុន គឺណាត សៀកនិន កីឡាការិនីវី ស្រីខួច និង កីឡាការិនីនូវ ស្រីពៅ សម្រាប់ពួកគេទាំង៣រូបបន្ទាប់ពីបញ្ចប់ ការហ្វឹកហាត់គេចេញដំណើរពី ទីក្រុងអូសាកាប្រទេសជប៉ុនឆ្ពោះ ទៅកាន់ប្រទេសហ្វីលីពីនតែម្ដង ។

ចំណែកអ្នកប្រដាល់៥រូបដែលត្រៀមទៅហាត់ នៅប្រទេសថៃនោះមានអ្នក ប្រដាល់ សៅ រង្សី ប្រកួតក្នុងប្រភេទទម្ងន់ ៤៩គីឡូក្រាម អ្នកប្រដាល់ បាង ណុន ប្រកួតក្នុងប្រភេទទម្ងន់ ៥២គីឡូក្រាម អ្នកប្រដាល់ ស៊ឹម វិសិដ្ឋ ប្រកួតក្នុង ប្រភេទទម្ងន់៦០គីឡូក្រាម អ្នកប្រដាល់ យ៉ុន សារ័ត្ន ប្រកួតក្នុងប្រភេទទម្ងន់ ៦៤គីឡូក្រាម និងអ្នកប្រដាល់ ស៊ីវ សុងម៉េងប្រកួត ក្នុងប្រភេទ ទម្ងន់៨១គីឡូក្រាម ។

ក្នុងការប្រកួតជើងឯកជាតិកន្លងមក សៅ រង្សី ដណ្ដើមបានចំណាត់ថ្នាក់ លេខ១ទម្ងន់របស់ខ្លួន រីឯ បាង ណុនក៏បានលេខ១ដែរ ចំពោះស៊ឹម វិសិដ្ឋ និងយ៉ុន ដារ័ត្នបាន លេខ៣ដូចគ្នា ខណៈ ស៊ីវ សុងម៉េង បានចំណាត់ថ្នាក់លេខ២ ក្នុងប្រភេទទម្ងន់របស់ខ្លួនដែរ ។ការចេញទៅហ្វឹកហាត់នេះ ខាងភាគីថៃបានជួយសម្រួលដល់ការហូបចុក និងស្នាក់នៅ ចំពោះសោហ៊ុយធ្វើដំណើរ និងប្រាក់ហោប៉ៅគឺគណៈកម្មាធិការជាតិ រៀបចំប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣(Camsoc) ។

លោកអគ្គលេខាធិការ បានធ្វើការកត់សម្គាល់ថា ការហ្វឹកហាត់នៅក្រៅប្រទេស មានការរីកចម្រើនជាង ហ្វឹកហាត់នៅក្នុងស្រុក ការនិយាយបែបនេះ មិនមែនមានន័យថាគ្រូបង្វឹករបស់ កម្ពុជាអន់ ឬ ខ្សោយនោះទេតែការហាត់ នៅក្រៅប្រ ទេសពួកគេមិន អាចចេញដើរលេងឆ្វេចឆ្វាចបាន បន្ទាប់ពីហ្វឹកហាត់ចប់ ពួកគេត្រូវហូប ចុក បំប៉នសុខភាព និងសម្រាក ហេតុនេះពួកគេមានកម្លាំង គ្រប់គ្រាន់ដើម្បីហាត់៕ ដោយ៖លី ភីលីព

Most Popular

To Top