ខ្សែបម្រើប្រយុទ្ធ Christian Pulisic អាចធ្វើបាន Hat-Trick កាលពីយប់មិញ ជួយ Chelsea ឈ្នះ Burnley ៤-២ បន្តកំណត់ត្រាឈ្នះ៧ប្រកួតជាប់គ្នា គិតគ្រប់កម្មវិធី។
៣គ្រាប់របស់កីឡាករសញ្ជាតិអាមេរិកវ័យ២១ឆ្នាំធ្វើបានដោយជើងឆ្វេង ជើងស្ដាំនិងក្បាល។ នេះគឺជាការធ្វើបាន Hat-Trick ជាលើកដំបូងសម្រាប់ Pulisic ក្នុងអាជីព។ មួយគ្រាប់ទៀតរបស់ Chelsea ទាត់បញ្ចូលទីដោយកីឡាករWillian។
Burnley ក៏តបតបានពីរគ្រាប់វិញដែរនៅចុងម៉ោងដែរជាការសម្រេចទីរបស់កីឡាករ Jay Rodriguez និង Dwight McNeil។ ជ័យជម្នះនេះបន្តជួយឲ្យ Chelsea ឈរលេខ៤ក្នុងតារាងពិន្ទុ Premier League៕
ប្រភព៖ សប្បាយ



