ក្រុមកំពុងនាំមុខកំពូលតារាង Juventus រកបានត្រឹមតែ១ពិន្ទុប៉ុណ្ណោះ ក្រោយប្រកួតស្មើគ្នាជាមួយក្បែរបាតតារាង Lecce ១-១ នៅសប្ដាហ៍ទី៩ពាន Serie A។
សម្រាប់ប្រកួតនេះមិនមានវត្តមានខ្សែប្រយុទ្ធ Cristiano Ronaldo ដោយសារគ្រូទុកពេលឲ្យសម្រាក។ ដូច្នេះអតីតកីឡាករ Chelsea គឺ Gonzalo Higuain ត្រូវចូលខ្លួនមកជំនួស ចាប់ដៃគ្នាជាមួយ Paulo Dybala នៅតំបន់ប្រយុទ្ធខាងលើ។
Paulo Dybala ជួយរកគ្រាប់ឲ្យ Juventus បានមុននាទី៥០ ដោយបាល់ប៉េណាល់ទី។ ប៉ុន្តែ៦នាទីបន្ទាប់ Lecce ក៏ទទួលបានឱកាសប៉េណាល់ទីមួយគ្រាប់វិញ សម្រេចដោយកីឡាករ Marco Mancosu។ លទ្ធផល ១-១ រក្សាដល់បញ្ចប់ការប្រកួត Juventus បានតែពិន្ទុ១ តែបន្តឈរកំពូលតារាងបន្តកំណត់ត្រាមិនទាន់ចាញ់ក្នុងលីគ ខណៈ Lecce នៅលេខ១៦។
ចំពោះក្រុមគូប្រជែង Inter Milan យប់មិញលេងត្រឹមស្មើដូចគ្នាជាមួយ Parma ២-២។ បច្ចុប្បន្ន Juventus ដែលមាន២៣ពិន្ទុ លើ Inter តែមួយពិន្ទុប៉ុណ្ណោះ៕