Colchester បានឈានទៅវគ្គ៨ក្រុមចុងក្រោយពាន League Cup ក្រោយយកឈ្នះ Crawley Town ៣-១ នៅវគ្គ១៦ក្រុម ឬជុំទី៤។
ក្រុមមកពីក្របខ័ណ្ឌ League Two មួយនេះបានចាប់ឆ្នោតរើសគូកាលពីម្សិលមិញហើយជាលទ្ធផលពួកគេត្រូវប្រឈមមុខជាមួយជើងខ្លាំង Manchester United មកពី Premier League ដែលទៅស៊ី Chelsea ដល់ផ្ទះកាលពីវគ្គមុន។

អំឡុងមើលការឆាប់ឆ្នោតរើសគូ គ្រូបង្វឹក និងកីឡាករទាំងអស់របស់ Colchester បាននាំគ្នាស្រែកហ៊ោ សម្ដែងការរីករាយគ្រាន់តែឭថាត្រូវលេងជាមួយ United។ ការស្រែកហ៊ោនេះមិនច្បាស់ថាក្នុងន័យអ្វីទេ តែមានការបកស្រាយផ្សេងគ្នាថាពួកគេសប្បាយចិត្តពេលប៉ះក្រុមធំ ឬអាចឌឺដងថាប៉ះបិសាចក្រហមងាយស្រួលឡើងវគ្គបន្ត?៕
ប្រភព៖Sabay
