Liverpool ត្រូវមានកាតព្វកិច្ចធ្ងន់ធ្ងរ សម្រាប់ការប្រកួតប្រជែងពានរបស់ខ្លួន ដោយត្រូវធ្វើការប្រកួត ១០ដងក្នុងខែធ្នូ គិតជាមធ្យម ៣ថ្ងៃត្រូវលេង១ប្រកួត។
ការលេងដ៏មមាញឹកបែបនេះ ដោយសារតែពួកគេត្រូវតំណាងឲ្យទ្វីបអឺរ៉ុបទៅលេងពាន FIFA Club World Cup នៅប្រទេសកាតា ទើបធ្វើឲ្យកាលវិភាគប្រកួតកើនឡើងលើសខែធម្មតា។ ក្រៅពីពាន Club World Cup ក្រុមរហស្សនាមហង្សក្រហម ត្រូវប្រកួតពានផ្សេងទៀតដូចជា Premier League, Champions League និង League Cup។
ក្រុមលោក Jurgen Klopp បច្ចុប្បន្នឈរលេខ១នៅ Premier League, ឈានដល់វគ្គ៨ក្រុម League Cup និងឈរលេខ២ក្នុងពូលនៅ Champions League។ យ៉ាងណាអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រំពឹងថា FA នឹងពន្យារកាលវិភាគពាន ក្នុងស្រុកមួយចំនួនរបស់ Liverpool ដើម្បីឲ្យកីឡាករបានសម្រាកខ្លះ៕
យើងទៅមើលកាល វិភាគប្រកួតនៅខាងក្រោម៖
ប្រភព៖ Sabay