កីឡា

ក្រុមកីឡាករ សូហ្វតិន្នីសកម្ពុជា ឈ្នះមេដាសមាស លើវិញ្ញាសា ក្រុមបុរសនៃ“World Soft Tennis Champions 2019” កម្រិតទី២

ភ្នំពេញ៖ លោកឧត្ដមសេនីយឯក បណ្ឌិត ជា ប៊ុនហេង ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង និងជាប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ និងអនុប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានញ្ជើញទទួលស្វាគមន៍ ក្រុមកីឡាករសូហ្វតិន្នីសកម្ពុជា ទទួលបានមេដាសមាស លើវិញ្ញាសាក្រុមបុរស នៃការប្រកួត លំដាប់ពិភពលោក“World Soft Tennis Champions 2019” កម្រិតទី២ នៅទីក្រុង Taizhou ប្រទេសចិន។

លោកឧត្ដមសេនីយឯក បណ្ឌិត ជា ប៊ុនហេងបានមានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មីមួយទៀត របស់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ប្រចាំឆ្នាំនេះ កាលពីខែមុនយើបានចេញទៅ ប្រកួតជើងឯកនយុវជនអាស៊ី និងជើងឯកសកលវិទ្យាល័យ ទទួលបានមេដាយសំរិទ្ធ៣គ្រឿង។

ការប្រកួតនេះនប្រព្រឹត្តឡើង៤ឆ្នាំម្តង កាលពីឆ្នាំ២០១៥ យើងមិនទទួលបានមេដាយឡើយ សម្រាប់ “World Soft Tennis Champions 2019”លើកទី១៦ យើងដណ្តើមមេដាយមាសក្នុងកម្រិត “B”។

លោក ឧត្ដមសេនីយឯក បានបន្តថា ការប្រកួត“World Soft Tennis Champions 2019”មាន៣២ប្រទេសចូលរួម ចាប់ផ្តើមការប្រកួតយើងចាញ់ ក្រុមកូរ៉េត្រូវចុះទៅកម្រិត “B”ជាមួយ១៥ក្រុមផ្សេងទៀត ចំណែក១៦ក្រុមដែលឈ្នះត្រូវបន្តដំណើរ ចូលជើងឯកកម្រិត “A” ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្ពុជា បានយកឈ្នះឡាវ ទើបធ្វើឲ្យកម្ពុជា ទទួលបានមេដាយមាស លើវិញ្ញាសាក្រុមបុរស។ 

ក្រុមអត្តពលិកនសូហ្វតេន្នីសកម្ពុជា ចំនួន១២រូប បានចាកចេញពីទៅកាន់ប្រទេសចិន កាលពីថ្ងៃទី ២៤ តុលា ២០១៩ ដឹកនាំដោយផ្ទាល់ ពីសំណាក់លោកឧត្ដមសេនីយឯកបណ្ឌិត ជា ប៊ុនហេង ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង និងជាប្រធានអង្គភាព កីឡានគរបាលជាតិកម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍ កម្រិតពិភពលោកនេះ រយៈពេល៧ថ្ងៃ ពោលគឺពីថ្ងៃទី ២៥ ដល់ ៣១ តុលា ២០១៩៕ដោយ៖លី ភីលីព

Most Popular

To Top