កីឡា

ខណៈដែល Ibrahimovic ប្រកាសថានឹងវិលមកអេស្បាញវិញនោះ Atletico Madrid កំពុងតែក្លាយជាគោលដៅសង្ស័យធំបំផុត

The sunsportsនៅថ្ងៃពុធនេះបានសរសេរថាកីឡាករខ្សែប្រយុទ្ធក្លឹបLA Galaxy នៅលីកកំពូលអាមេរិកកីឡាករZlatan Ibrahimovicបានប្រកាសកាលពីពេលថ្មីៗនេះយ៉ាងច្បាស់ថានឹងត្រឡប់មកលីកអាជីពអេស្បាញគេជឿជាក់ថាក្លឹបAtletico Madridជាក្លឹបដែលធំជាងគេដែលបានបង្ហាញបំណងចង់បានកុងត្រាកីឡាកររូបនេះ។

កាលពីថ្ងៃអង្គារកីឡាករវ័យ៣៨ឆ្នាំរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថានឹងវិលត្រឡប់មកអេស្បាញនៅក្រោយពេលដែលកុងត្រាជាមួយនឹងLA Galaxyនឹងបញ្ចប់ទៅក្នុងខែធ្នូខាងមុខទាំងដែលមិនបានបញ្ជាក់ច្បាស់ទេថានឹងអាចមកលេងជាមួយនឹងក្លឹបមួយណា។

ប៉ុន្តែទោះបីជាក្លឹបAtletico Madridក្រោមការដឹកនាំរបស់លោកDiego Simeoneបច្ចុប្បន្នមានកីឡាករជួរមុខដល់ទៅ៣នាក់ហើយក្តីដូចជាDiego Costa, Alvaro MorataនិងAngel Correaប៉ុន្តែទំរង់លេងខ្សែប្រយុទ្ធ២រូបរបស់លោកគ្រូបង្វឹកមានន័យថាIbrahimovicគឺពិតជាអាចមកធ្វើការជំនួសការងាររបស់Morataក្នុងការប្រកួតផ្សេងទៀតនិងចាប់ដៃគូជាមួយនឹងCostaបានយ៉ាងល្អផងដែរ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top