កីឡា

Bayern Munich បង្ហាញ បំណងចង់បានPochettinoជំនួស លោកKovac

Bayern Munich បង្ហាញបំណងចង់បានPochettinoជំនួសលោកKovac The Sunsportsចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៣១ខែតុលានេះ បានឲ្យដឹងថា ក្លឹបយក្សអាល្លឺម៉ង់Bayern Munichបាន កំពុងពិចារណាក្នុងការនាំយកលោកMauricio PochettinoមកជំនួសលោកNiko Kovac។

គួរឲ្យដឹងដែរថាផែនការរយៈពេល វែងរបស់លោកPochettinoជាមួយនឹងក្លឹបSpursនោះត្រូវបានក្លាយទៅជាសំណួរ ជាច្រើនក្រោយទំរង់លេងដ៏យ៉ាប់យ៉ឺននៅពេល ចាប់ផ្តើម រដូវកាលនេះប៉ុន្តែស្ថានភាពរបស់លោកKovacក៏មិនភាព ខុសគ្នាខ្លាំងនោះដែរ។

បច្ចុប្បន្នSpursមាន៨ពិន្ទុ ឆ្ងាយពីតំបន់ក្រុមជើងខ្លាំងទាំង៤នៅលើកំពូល តារាងប៉ុន្តែលោកPochettinoហាក់មិនមានភាពព្រួយបារម្ភខ្លាំងនោះដែរចំពោះបញ្ហានេះ ទោះបីជា លោកបានសារភាពថាវានឹងមិនអាច ធ្វើឲ្យលោកទៅជាសក់ស្កូវបានដែរ៕

Most Popular

To Top