កីឡា

Lyon បង្ហាញចំណាប់អារម្មណ៍ ចង់បាន Giroud សាជាថ្មី

The Sunsports ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី៣១ខែតុលានេះ បានឲ្យដឹងថាក្លឹបបារាំង Lyon ត្រូវបានគេរាយការណ៍ថា កំពុងតាមចចារជាមួយនឹងកីឡាករខ្សែប្រយុទ្ធ ជើងចាស់តោខៀវ Chelsea កីឡាករ Olivier Giroud ដើម្បីពិនិត្យមើលលទ្ធភាព ក្នុងការផ្ទេរនាខែមករាខាងមុខនេះ។

ប្រភពដដែលបានឲ្យដឹង ដែរថាការចង់បាន Giroud នេះគឺ Lyon មានបំណងដើម្បី រក្សាទុកខ្សែប្រយុទ្ធម្នាក់ ដើម្បីជំនួសតំណែងកីឡាករ Moussa Dembele ដែលបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងរ៉ាដារបស់ក្លឹបធំៗ នៅអ៊ឺរ៉ុបជាពិសេស គឺបិសាចក្រហមMan United។

រដូវកាលនេះកីឡាករវ័យ ៣៣ឆ្នាំរូបនេះ បានបង្ហាញខ្លួនត្រឹមតែ៦ដង ប៉ុន្ណោះឲ្យក្លឹបតោខៀវ Chelsea ក្រោមការដឹកនាំរបស់ លោកគ្រូបង្វឹកថ្មី Frank Lampard និងចាប់ផ្តើមជម្រើស១១នាក់ ដំបូងបានតែ២ដងប៉ុណ្ណោះ ក្នុងចំណោមនោះ៕ប្រែសម្រួល:ស៊ុនលី

Most Popular

To Top