បរទេស: ក្រុមការងារអ្នករៀបចំកម្មវិធី របស់ប្រទេសអ៊ីស្រាអែល បានប្រកាស នៅថ្ងៃសុក្រនេះថា ជម្រើសជាតិនៃប្រទេសអាហ្សង់ទីន និងប្រទេសអ៊ុយរ៉ាហ្គាយ នឹងត្រូវជួបប្រកួតគ្នា នាថ្ងៃទី១៨ខែវិច្ឆិកា សម្រាប់ការប្រកួតបាល់ទាត់ មិត្តភាពនៅ ក្នុងប្រទេស អ៊ីស្រាអែល។
ការប្រកាសដដែលបានបញ្ជាក់ ទៀតថាការប្រកួតនឹងត្រូវធ្វើឡើង នៅកីឡដ្ឋាន New Bloomfield ក្នុងតំបន់ Jaffa ភាគខាងត្បូងនៃទីក្រុងឆ្នេរសមុទ្រ Tel Aviv Jaffa។
កិច្ចព្រមព្រៀងយល់ព្រម ប្រកួតមិត្តភាពនៅក្នុងប្រទេស អ៊ីស្រាអ៊ែល ត្រូវបានធ្វើឡើង ដោយក្រុមហ៊ុនធំចំនួន២ គឺ Comtecgroup និងក្រុមហ៊ុនមហាសេដ្ឋី ពាន់លានកាណា ដាអ៊ីស្រាអ៊ែល Sylvan Adams។
មុននោះប៉ុន្មានថ្ងៃផងដែរ ជម្រើសជាតិនៃប្រទេសអាហ្សង់ទីន ក៏នឹងត្រូវប្រកួតមិត្តភាព ប៉ះជាមួយនឹងប្រទេសប្រេស៊ីល នាថ្ងៃទីទី១៥ខែវិច្ឆិកា នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត មុននឹងហោះដោយយន្តហោះ ឯកជនទៅកាន់ប្រទេស អ៊ីស្រាអ៊ែល៕
ប្រែសម្រួល:ស៊ុនលី