កីឡា

Gerrard ត្រូវបានគាំទ្រ មកធ្វើការនៅ Liverpool ពេលដែល Klopp ចាកចេញ

The Mirror នៃចក្រភពងអង់គ្លេស ចេញផ្សាយនៅថ្ងៃសៅរ៍ទី២ ខែវិច្ឆិកានេះ បានឲ្យដឹងថាវិ រៈបុរសក្លឹប Liverpool លោក Steven Gerrard កំពុងស្ថិតនៅក្នុងគោលដៅ សម្រាប់ជំនួសតំណែង របស់លោក Klopp នៅពេលដែលបុរសអាល្លឺម៉ង់រូបនេះ សម្រេចចិត្តចាកចេញ នាពេលណាមួយក្នុងពេលខាងមុខ។

Gerrard ដែលបច្ចុប្បន្នមានវ័យ៣៩ឆ្នាំ កំពុងធ្វើការងារជាគ្រូបង្វឹករបស់ក្លឹប Rangers បន្ទាប់ពីការចាកចេញពីលីកកំពូលអាមេរិក និងបញ្ចប់អាជីពជាកីឡាកររួចមក។នៅក្នុងលីកកំពូលស្កុត Gerrard បានដឹកនាំក្លឹបទទួលបានលទ្ធផល គួរឲ្យកត់សំគាល់ ចាប់តាំងតែពីផ្លាស់មកដល់ទីនេះ កាលពីខែឧសភា ឆ្នាំ២០១៨។

Gerrardដឹកនាំក្លឹបRanger ទទួលបានលទ្ធផល ត្រឹមជើងឯករង កាលពីរដូវកាលមុន ប៉ុន្តែរដូវកាលនេះ កំពុងនាំមុខម្ចាស់ជើងឯក Celtic រដូវកាលចាស់ ស្ថិតនៅក្នុងកំពូលតារាងកំពូល។ បុរសរូបនេះ ក៏ធ្លាប់បានបង្ហាញ ពីបំណងចង់ផ្លាស់មកទឹកដី Anfield ផងដែរ នាពេលអនាគត៕ ប្រែសម្រួល:ស៊ុនលី

Most Popular

To Top