កីឡា

Szczesny បង្ហាញទំរង់លេងខ្លាំង រដូវកាលមុនត្រៀម ទទួលកុងត្រាថ្មី រយៈពេលវែង

The Sunsports ចេញផ្សាយនៅថ្ងៃសៅរ៍ទី២ខែវិច្ឆិកា បានសរសេរថា អតីតកីឡាករអ្នកចាំទីកាំភ្លើងធំ Arsenal កីឡាករ Wojciech Szcezesny កំពុងត្រូវបានគេជឿជាក់ ស្ថិតនៅក្នុងកិច្ចចចារមួយ ក្នុងការបន្តកុងត្រារយៈពេលវែង ជាមួយនឹងក្លឹបជើងឯកអ៊ីតាលី Juventus ក្នុងរយៈពេលដល់ ទៅ៥ឆ្នាំទៀត។

កីឡាករអ្នកចាំទីប៉ូឡូញរូបនេះ ត្រូវបានក្លឹបកាំភ្លើងធំ Arsenal សម្រេចចិត្តលក់ ចេញដោយសារតែជឿជាក់ថា រូបគេមិនល្អគ្រប់គ្រាន់សម្រាប់ ក្លឹបប៉ុន្តែបានបង្ហាញទំរង់ លេងយ៉ាងអស្ចារ្យជួយក្លឹបនៅ Series Aមួយនេះលើកពានរង្វាន់ ជាច្រើនចាប់តាំង ពីពេលនោះមក។

រំលឹកដែរថាកីឡាករវ័យ២៩ឆ្នាំរូបនេះ ដំបូងឡើងត្រូវបានក្លឹបកាំភ្លើងធំ Arsenal បញ្ជួនទៅលេងនៅក្លឹប Roma ក្នុងលក្ខណ្ឌខ្ចីជើងរយៈពេល២ឆ្នាំ កាលពីឆ្នាំ២០១៥ ហើយក្រោយមកក៏ត្រូវបាន Juventus ទិញយកមករួមក្លឹប ដោយមិនមាន តម្លៃខ្លួនឡើយ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top