កីឡា

កូនប្រុស Tim Cahill ចូលរួមជាមួយ នឹងក្លឹប Everton

The Sunsports ចេញផ្សាយ នៅថ្ងៃសៅរ៍ទី២ខែវិច្ឆិកានេះ បានឲ្យដឹងថាវិរៈបុរសរបស់ក្លឹប Evertonលោក Tim Cahill បានបង្ហាញអារម្មណ៍ រីករាយខ្លាំងហួស ការរំពឹងទុក្ខ នៅពេលដែលកូនប្រុស របស់ខ្លួន បានចូលរួមជាផ្លូវការ ជាមួយនឹងក្លឹប Everton នេះផងដែរ។

កូនប្រុសរបស់ Cahill ដែលមានឈ្មោះថា Shae បានចូលរួមក្នុងឈុតយុវជនរបស់ក្លឹប ក្នុងពេលដែលខ្លួនមានវ័យ១៤ឆ្នាំក្រោយ ពេលដែលបានចាប់ផ្តើមហ្វឹកហាត់ នៅទីនេះអស់រយៈពេលជិត៣ឆ្នាំ មកហើយគិតតាំងតែពីពេល គេមានអាយុ១១ឆ្នាំ។

Cahill ទើបតែបានបញ្ចប់អាជីពរបស់ខ្លួន កាលពីខែមិនាកន្លងទៅនេះ ទេក្នុងវ័យ៣៩ឆ្នាំ។ រូបគេធ្លាប់បានចូលរួមជាមួយនឹងក្លឹប Everton កាលពីឆ្នាំ២០០៤ពីក្លឹប Millwall ហើយការបង្ហាញខ្លួននៅទីនេះបានរយៈពេល ៨ឆ្នាសរុប២២៦ប្រកួតរកបានគ្រាប់បាល់៥៦ដង បានក្លាយទៅជាវិរៈបុរសមួយ ផងដែរសម្រាប់ក្លឹបមួយនេះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top