អតីតអាជ្ញាកណ្ដាលប្រចាំ Premier League លោក Mark Clattenburg បាននិយាយថា លោកយល់ហេតុអ្វីបានជាលោក Martin Atkinson ឲ្យកាតក្រហមទៅ Son Heung-min។ យ៉ាងណាលោកនៅតែមានគំនិតមួយយល់ថា សកម្មភាពរបស់ Son តែម្នាក់បានធ្វើឲ្យ Andre Gomes បាក់កជើងនោះទេ។
Premier League បាននិយាយថា ការប្រជែងយកបាល់របស់ Son គឺប៉ះពាល់ដល់សុវត្ថិភាពរបស់ដៃគូ ហើយនេះជារឿងត្រឹមត្រូវ។ Atkinson និង មន្ត្រី VAR លោក Anthony Taylor គួរតែមើលឲ្យច្បាស់ពីលទ្ធផលនៃកំហុសរបស់ Son។
Mark Clattenburg បានវែកញែកថា របួសរបស់ Gomes បណ្ដាលមកពីការរួមផ្សំកំហុសរបស់ Son ហើយជើងរបស់ Gomes ទៅបុកជាមួយស្មៅ បន្ទាប់មកបន្តប៉ះទង្គិចជាមួយខ្សែការពារ Serge Aurier។ តើហេតុការណ៍នេះ Aurier គួរតែបានកាតក្រហមដែរទេ? Atkinson គួរតែរត់ទៅពិនិត្យ VAR ដើម្បីឲ្យដឹងច្បាស់ថារបួសកើតឡើងយ៉ាងដូចម្ដេច។
អំឡុងពេលកើតការប៉ះទង្គិចដំបូងលោក Atkinson មានចេតនាចង់ផ្ដល់កាតលឿងទៅ Son។ ប៉ុន្តែបន្ទាប់ពីឃើញ Gomes របួសខ្លាំងលើទីលាន លោកក៏សម្រេចចិត្តប្ដូរទៅកាតក្រហមវិញ។ ស្របពេលមតិមួយចំនួនគិតថា Serge Aurier ក៏បានរួមចំណែកធ្វើឲ្យ Gomes របួសដែរ៕
ប្រភព៖Sabay