កីឡា

កាន់តែច្បាស់ហើយ Mourinho ទទួលទានអាហារ ពេលល្ងាចជាមួយ នឹងប្រធានក្លឹបArsenal

The Mirror នៃចក្រភពអង់គ្លេស ចេញផ្សាយនៅថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកានេះបានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal គឺកាន់តែខិតជិត ក្នុងការចុះកុងត្រា ជាមួយនឹងបុរសជនជាតិប៉ទុយហ្គាល់លោក Jose Mourinho ហើយដើម្បីមកជំនួសតំណែង របស់លោក Unai Emery ។

អ្វីដែលកាន់តែច្បាស់អំពីព័ត៌មាន ចចាមអារ៉ាមដែលកំពុង ធ្វើឲ្យអ្នកតាមដានបាល់ទាត់ភ្ញាក់ផ្អើលនេះទៀតនោះ គឺកាលពីសប្តាហ៍នេះ បុរសរហ័សនាមThe Special One រូបនេះបានថែមទាំងបាន ទទួលទានអាហារពេលល្ងាច មួយជាមួយនឹងប្រធានក្លឹប កាំភ្លើងធំArsenal លោក Raul Sanllehi ផង។

កន្លងមកស្ថានភាព របស់កាំភ្លើងធំ Arsenal ហាក់មិនសូវទទួល បានលទ្ធផលដូចការរំពឹងទុកឡើយក្រោមការដឹកនាំ របស់លោកUnai Emery ហើយអ្នកគាំទ្រចាប់ផ្តើមនាំគ្នាអស់ភាពអត់ធ្មត់ ជាមួយនឹងលោកEmery ជាពិសេសការប្រកួតចុងក្រោយស្មើWolve ក្នុងលទ្ធផល១ស្មើក្នុងទឹកដីរបស់ខ្លួនផងដែរនោះ អ្នកគាំទ្របាននាំគ្នាស្រែក ឌឺដងឲ្យគ្រូបង្វឹករូបនេះចាកចេញ ពីក្លឹបទៀតផង៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top