Real Madrid កំពុងរៀបចំគម្រោងទិញយកខ្សែបម្រើប្រយុទ្ធរបស់ Manchester City កីឡាករ Raheem Sterling ដោយហ៊ានដាក់សំណើ៧០លានផោន បូកថែម Gareth Bale ម្នាក់ទៀត។
យោងតាមប្រភព Sky Sports ឲ្យដឹងថា អ្នកតំណាងរបស់ Madrid នឹងធ្វើដំណើរទៅមើលទម្រង់លេងរបស់ Sterling ពេលលេងឲ្យជម្រើសជាតិអង់គ្លេសនៅខែក្រោយ ទល់នឹងម៉ុងតេណេក្រូនិងកូសូវ៉ូ មុនពេលសម្រេចចិត្តចុងក្រោយក្នុងការដាក់សំណើទៅកាន់ City។
កន្លងទៅអ្នកតំណាងរបស់ Sterling ធ្លាប់បានជួបជាមួយនាយកចាត់ការទូទៅរបស់ Real លោក Jose Angel Sanchez កាលពីរដូវក្ដៅកន្លងទៅ ប៉ុន្តែបរាជ័យក្នុងការនាំយកកីឡាករអង់គ្លេសរូបនេះមកកាន់ Bernabeu។
សេចក្ដីរាយការណ៍កាលពីម្សិលមិញ Bale ចង់បញ្ចប់ពេលវេលារបស់ខ្លួននៅ La Liga។ លោក Perez ជឿជាក់ថា សំណើខាងលើអាចនឹងទាក់ចិត្ត City លក់កីឡាកររបស់ពួកគេ៕
ប្រភព៖Sabay