កីឡា

Emery ទំនងជានៅសល់ពេលតែ១ខែទៀតប៉ុណ្ណោះ ដើម្បីសង្គ្រោះតំណែងរបស់ខ្លួន

The Sunsportsចេញផ្សាយនៅថ្ងៃចន្ទទី៤ខែវិច្ឆិកានេះបានឲ្យដឹងថាគ្រូបង្វឹកក្លឹបកាំភ្លើងធំArsenalលោកUnai Emeryត្រូវបានគេជឿជាក់ថានឹងនៅសល់តែរយៈពេលតែ១ខែទៀតប៉ុណ្ណោះក្នុងការរក្សាតំណែងរបស់ខ្លួនខណៈដែលលោកMourinhoកំពុងអង្គុយរងចាំនោះ។

ក្លឹបកាំភ្លើងធំArsenalក៏សង្ឃឹមដែរថាលោកEmeryនឹងអាចកែប្រែស្ថានភាពឡើងវិញក្នុងរយៈពេលមួយខែនេះក្នុងពេលដែលបច្ចុប្បន្នArsenalទទួលបានជ័យជំនះបានតែ៤ដងប៉ុណ្ណោះក្នុងការប្រកួតទាំង១១លើកក្នុងនោះចុងក្រោយប្រកួតស្មើទៅនឹងក្រុមWolvesក្នុងទឹកដីខ្លួនឯងផង។

ទោះបីជាយ៉ាងណាក្តីក្លឹបកាំភ្លើងធំArsenalក៏បានចេញមកអះអាងដែរអំពីពាក្យចចាមអារ៉ាមថាប្រធានក្លឹបបានពិភាក្សាគ្នាជាមួយនឹងលោកJose Mourinhoថាវាគឺជារឿងមិនពិតឡើយ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top