Manchester United កំពុងមានបញ្ហារបួសកីឡាករជម្រើសដំបូង២នាក់គឺខ្សែបម្រើ Scott McTominay និងខ្សែការពារHarry Maguire។

ក្រុមបិសាចក្រហមទើបកក់កៅអីវគ្គ៣២ក្រុមចុងក្រោយ Europa League កាលពីយប់មិញក្រោយយកឈ្នះ Partizan Belgrade ៣ទល់នឹង០ ប៉ុន្តែប្រកួតនោះកម្លាំងសំខាន់ McTominay មានរបួសក.ជើង ត្រូវប្ដូរចេញមុនការប្រកួតចប់ ខណៈ Maguire ក៏មានបញ្ហាដូចគ្នាតែអាចលេងពេញ៩០នាទី។

យ៉ាងណា Solskjaer បង្ហាញការព្រួយបារម្ភខ្លាំងជាមួយ McTominay ដែលអាចចំណាយពេលសម្រាកព្យាបាលយូរ។ “ខ្ញុំគិតថា Maguire គ្មានបញ្ហាធ្ងន់ធ្ងរទេ អ្វីដែលខ្ញុំបារម្ភគឺរបួស McTominay។ យើងនឹងដឹងថារូបគេត្រូវសម្រាកយូរប៉ុនណានៅ២,៣ ថ្ងៃទៀត”។ បុរសសញ្ជាតិន័រវែសនិយាយដូច្នេះ៕
ប្រភព៖Sabay
