កីឡា

អ្នកប្រដាល់ Inoueដណ្តើមពានរង្វាន់ World Boxing Super Series ក្រោយដួលអ្នកប្រដាល់ Donaire

SAITAMA៖អ្នកប្រដាល់ជប៉ុន Naoya Inoue បានឈ្នះជាឯកច្ឆន្ទលើអ្នកប្រដាល់ Nonito Donaire ក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតពាន់រង្វាន់ប្រដាល់ទម្ងន់ធ្ងន់ពិភពលោក “World Boxing Super Series bantamweight” ដោយការតំាងចិត្តយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។


អ្នកប្រដាល់ Inoue ម្ចាស់ជើងឯកទម្ងន់ស្រាលពិភពលោក IBF មកពីប្រទេសជប៉ុនបានដួលអ្នកប្រដាល់ដេកលើផ្ទាំងក្រណាត់នៅទឹកទី១១ លើសង្វៀនSaitama Super Arena ដោយការវាយដំលើខ្លួនដល់ពោះ។ Inoue បាននិយាយថា “ ការប្រកួតនេះបានបង្ហាញពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្ញុំ បន្ទាប់ពីការប្រកួតមួយឆ្នាំ ខ្ញុំពេញចិត្តនឹងឈ្នះជើងឯកនេះ”។


ចៅក្រមទាំង៣ រូបបានឲ្យពិន្ទុ ១១៦-១១១, ១១៧-១០៩, ១១៤-១១៣ កីឡាកររូបនេះនៅតែធ្វើបានល្អប្រសើរឡើងដល់១៩-០ ដោយផ្តួលដៃគូឲ្យ សន្លប់ ១៦ លើក។ Donaire មកពីប្រទេសហ្វីលីពីនប្រកួត ៤០-៦ផ្តួលដៃគូឲ្យសន្លប់២៦ លើក៕ដោយ៖លី ភីលីព

Most Popular

To Top