កីឡា

មក​ស្គាល់​មុខ កីឡាករ​អាស៊ី​ ដែល​ឈ្នះ​ពាន​នៃ​ទ្វីប​អឺរ៉ុប​មុន​គេ

កីឡា​បាល់ទាត់​ជា​កីឡា​មួយ​ដែល​មិន​រើស​អើង​ពូជសាសន៍​ពណ៌​សម្បុរ​ណា​ទេ ជនជាតិ​ណា​ក៏​អាច​ចូល​រួម​បាន​ដែរ។ បើ​និយាយ​ពី​កីឡាករ​មក​ពី​ទ្វីប​អាស៊ី កីឡាករ​ ដែល​ឈ្នះ​ពាន​ប្រចាំ​ទ្វីប​អឺរ៉ុប​មុន​គេ​គឺ ខ្សែ​ប្រយុទ្ធ​មក​ពី​ប្រទេស​អាស៊ី​ខាង​កើត។

កីឡាករ​នោះ​គឺ Beom-keun Cha ដែល​ជា​ខ្សែ​ប្រយុទ្ធ​នៃ​សាធារណរដ្ឋ​កូរ៉េ​ (កូរ៉េ​ខាង​ត្បូង)។ កីឡាករ​រូប​នេះ​ ធ្លាប់​ជួយ​ឲ្យ​ក្លឹប​អាល្លឺម៉ង់ Eitracht Frankfurt ឈ្នះ​ពាន UEFA Cup (UEFA Europa League)​ កាល​ពី​ឆ្នាំ​១៩៨០។


មិន​តែ​ប៉ុណ្ណោះ កីឡាករ​រូប​នេះ​ក៏​ធ្លាប់​ជួយ​ឲ្យ​ក្លឹប​អាល្លឺម៉ង់ Bayer Leverkusen ឈ្នះ​ពាន​ដដែល​នេះ​ដែរ កាល​ពី​ឆ្នាំ១៩៨៨។


ក្រៅ​ពី​នេះ Cha ក៏​ធ្លាប់​ឈ្នះ​ពាន​លីគ​កំពូល​អាល្លឺម៉ង់​ម្ដង​ជាមួយ​នឹង​ក្លឹប Frankfurt ទៀត​ផង​៕

ប្រភព៖Sabay

Most Popular

To Top