កីឡា

ក្លឹបថ្មីរបស់Beckhamត្រៀមប្រកួតដំបូងនៅលីកអាមេរិកប៉ះនឹងក្លឹបចាស់LA Galaxy

The Sunsportsចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១៤ខែវិច្ឆិកានេះបានឲ្យដឹងថាក្លឹបថ្មីរបស់អតីតកីឡាករល្បីDavid Beckhamក្លឹបInter Miamiត្រូវបានគេជឿជាក់ថាកំពុងបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចាប់ផ្តើមរដូវកាលដំបូងរបស់ខ្លួនជាមួយនឹងលីកកំពូលអាមេរិកMSLក្នុងខែកុម្ភៈឆ្នាំក្រោយ។

ក្រៅតែបានរៀបចំការងារផ្លូវច្បាប់រួចរាល់កីឡាដ្ឋានតម្លៃ៧៥០លានផោនដែលអាចផ្ទុកទស្សនិកជនបានទៅដល់១៨០០០នាក់នោះក៏បានត្រៀមរួចរាល់ដូចគ្នាហើយលើសពីនេះInter Miamiបានថែមទាំងដឹងទៀតថានឹងត្រូវប្រកួតដំបូងប៉ះក្លឹបចាស់របស់BeckhamគឺLA Galaxyផងដែរ។

ការប្រកួតដំបូងត្រូវបានគេដឹងដែរថានឹងធ្វើឡើងនៅក្នុងថ្ងៃទី១៤ខែមិនាឆ្នាំ២០២០ខាងមុខនេះហើយបើមិនមានអ្វីប្រែប្រួលទេនោះគ្រូបង្វឹកដំបូងរបស់ខ្លួនគឺជាអតីតគ្រូបង្វឹករបស់ជម្រើសជាតិអេស្បាញនិងក្លឹបReal MadridគឺលោកSantiago Solari៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top