កីឡា

Southgate បញ្ជាក់ថាមិនមាន បញ្ហាអ្វីឡើយក្នុងកូនក្រុម របស់លោកទោះព័ត៌មាន Sterling ចុងក្រោយនេះក្តី

ការប៉ះទង្គិចគ្នារវាងកីឡាករឆ្នើម របស់អង់គ្លេសទាំងពីរ Sterling និង Gomez បានក្លាយទៅជាព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ បំផុតមួយនៅពេលចុងក្រោយនេះជាពិសេស ក្រោយចប់ការប្រកួត២៤ម៉ោងកីឡាករទាំងពីរ បានត្រឡប់មកហ្វឹកហាត់រួមគ្នាវិញ ក្នុងជម្រើសជាតិប៉ុន្តែ Sterling ត្រូវបានដកចេញពីបញ្ជី ក្រុមក្នុងការប្រកួតបន្ទាប់ របស់អង់គ្លេសទៅវិញ។

ឆ្លើយតបទៅនឹងបញ្ហា បច្ចុប្បន្ននេះកាសែតអង់គ្លេស The Mirror នៅថ្ងៃពុធទី១៣ខែវិច្ឆិកានេះ បានសរសេរថាកូនក្រុមរបស់ លោកគ្រូបង្វឹក Gareth Southgate គឺមិនមានទំនាក់ទំនងអាក្រក់ដូចដែរព័ត៌មានបានចុះផ្សាយ ឡើយនេះបើតាមអ្វីដែលគ្រូបង្វឹករូបនេះបានអះអាងដោយលោកបានបន្តទៀតថា ទាំង Sterling និង Gomez គឺមិនមានភាពល្អក់កករ ជាមួយគ្នានោះឡើយ។

គួរបញ្ជាក់ថាក្រោយប៉ះទង្គិចគ្នា ក្នុងពេលប្រកួតរវាង Liverpool និង Man City រួចមកនោះកីឡាករ Sterling ត្រូវបានដកឈ្មោះចេញពី បញ្ជីក្រុមជម្រើសជាតិអង់គ្លេសក្នុងការប្រកួត នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ឲ្យអង់គ្លេសប៉ះជាមួយនឹង ក្រុមម៉ុងតេណេក្រូ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top