កីឡា

ឌុម កែវដាស្វាគមន៍មិត្តចាស់ឆ្លងដែន Kreang Krai នាព្រឹកថ្ងៃអាទិត្យលើសង្វៀនSEATV

ភ្នំពេញ៖អ្នកប្រដាល់កម្ពុជា ឌុម កែវដា ក្លិបម្កុដរាជសីហ៍ប៉ះអ្នកប្រដាល់ជើងខ្លាំងថៃ Kreang Krai ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ខណៈអ្នកប្រដាល់ខាំ សូរិយា ក្លិបរ៉ាហាប់ស្វាយប៉ាកប្រកួតជា មួយអ្នកប្រដាល់ថន ភឿត ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ក្នុងប្រភេទទម្ងន់៥៧ គ.ក្រគីឡូក្រាម នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសង្វៀន Boostrong Fighter On Fireរបស់SEATV។


លោក ញាណ សុធី អ្នកគ្រប់គ្រងសង្វៀនSEATVបាននិយាយថា ឌុម កែវដា ក្លិបម្កុដរាជសីហ៍ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ Kreang Krai ដោយសារកែវដាជាអ្នកប្រដាល់មួយរូបដែលល្អជង្គង់ និង កែង តែអ្នកប្រដាល់រូបនេះពេលខ្លះហាក់ដូចជាមើលស្រាលគូប្រកួត និង ពេលខ្លះហាក់ដូចជាមានអំណួតបន្តិច ។


ចំពោះអ្នកប្រដាល់ថៃ Kreang Krai វិញគេហាក់ដូចជាមានចិត្តធ្ងន់ណាស់ នៅពេលប្រកួតគេមិនខ្វល់ពីអំណួតរបស់គូប្រកួតឡើយ ឬការចំអករបស់គូប្រកួតនោះទេគឺគេវ៉ៃក្នុងស្ថានភាពធម្មតាតែបើមានឱកាសគេវ៉ៃផ្ដាច់ភ្លាមតែម្ដង ហើយមានអ្នកប្រដាល់កម្ពុជាមិនតយិចអ្នកទេដែលត្រូវអ្នកប្រដាល់ថៃរូបនេះវាយឲ្យសន្លប់ ។


ចំពោះប្រវត្តិនៃការប្រកួតប្រហាក់ប្រហែលគ្នា គឺឌុម កែវដា ប្រកួត១១៣លើក ឈ្នះ៩៣លើក ចាញ់១៧លើក និងស្មើ៣លើក រីឯ Kreang Krai ប្រកួតចំនួន១០៩លើក ឈ្នះ៨៥ លើក ចាញ់២១លើក និងស្មើ៣លើក៕ដោយ៖លី ភីលីព

Most Popular

To Top