កីឡា

កម្ពុជារាប់ថយក្រោយ៥ថ្ងៃ សម្រាប់ការប្រកួតកីឡាប៉េតង់ ជើងឯកពិភពលោកយុវជន និងនារី លើកទី១៧

ភ្នំពេញ៖ព្រឹត្តិការណ៍នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកយុវជន និងនារី លើកទី១៧ ថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះជិតដល់ហើយ ដោយនៅសល់៥ថ្ងៃទៀតកម្ពុជានឹងបើកទ្វារស្វាគមន៍ក្រុមភ្ញៀវមកពីបណ្តាប្រទេសចំនួនជិត៥០ចូលរួម នៅពហុកីឡដ្ឋានជាតិអូឡាំពិក។


ប្រទេសជាសមាជិករបស់សហព័ន្ធកីឡាប៉េតង់ពិភពលោក ចំនួន ៤៩ប្រទេស ស្មើនឹង ៤៤៩ នាក់ ដែលរួមមានយុវជនចំនួន ៣០ក្រុម និងស្រ្តីចំនួន ៥០ក្រុម និងបែងចែកជា វិញ្ញាសាផ្នែកយុវជនចំនួន២ វិញ្ញាសា (វាយយកពិន្ទុ និងវាយ៣ ទល់៣) ផ្នែកស្រ្តី ចំនួន២ វិញ្ញាសា (វាយយកពិន្ទុ និងវាយ៣ ទល់៣) និងវិញ្ញាសាសមាគម ចំនួន ២វិញ្ញាសា (វាយ៣ ទល់៣)៕ដោយ៖លី ភីលីព

Most Popular

To Top