ក្រុមជម្រើសជាតិវៀតណាមបានឡើងទៅឈរកំពូលតារាងពូល G ហើយក្នុងវគ្គជម្រុះ World Cup ជុំទីពីរ បន្ទាប់ពីបានយកឈ្នះអារ៉ាប់រួម ១-០ កាលពីយប់មិញក្នុងទីក្រុងហាណូយ។

វៀតណាមចាប់ផ្ដើមមានប្រៀប បន្ទាប់ពីអារ៉ាប់រួមទទួលបានកាតក្រហមនៅសល់គ្នា១០នាក់នាទី៣៧។ ជាការពិតនាទី៤៤ វៀតណាមរកបានមួយគ្រាប់ភ្លាមៗ ដែលជាការទាត់បញ្ចូលទីរបស់កីឡាករ Nguyen Tien Linh។ លទ្ធផល ១-០ នេះបានបន្សល់ទុកដល់ចប់ការប្រកួត ធ្វើឲ្យវៀតណាមរក្សាកំណត់ត្រាមិនទាន់ចាញ់ ឈ្នះ៣ ស្មើ១។

ក្នុងយប់ជាមួយគ្នានេះថៃបានបរាជ័យក្រោមថ្វីជើងរបស់ម៉ាឡេស៊ី ២-១។ ដោយសារតែការបរាជ័យរបស់ថៃនេះហើយនេះហើយទើបធ្វើឲ្យវៀតណាមមានឱកាសឡើងទៅឈរលេខមួយ។ ប្រកួតបន្ទាប់នៅថ្ងៃទី ១៤ ខែ វិច្ឆិកា វៀតណាមត្រូវស្វាគមន៍ថៃ ឯម៉ាឡេស៊ីប៉ះឥណ្ឌូណេស៊ី៕

ប្រភព៖Sabay
