គ្រាន់តែមិនមានឈ្មោះពីក្នុងការ ប្រកួតចុងក្រោយភ្លាមឲ្យជម្រើសជាតិបារាំង កីឡាករខ្សែប្រយុទ្ធ Karim Benzema បានធ្វើការព្រមានមួយភ្លាម ទៅកាន់ជម្រើសជាតិថា លោកនឹងចាកចេញពីទីនេះទៅលេងឲ្យជម្រើសជាតិ នៃប្រទេសមួយផ្សេងទៀតប្រសិនបើខ្លួនមិនអាចលេង បានជាប់លាប់ដូចមុនទេនោះ។
លើសពីនេះក៏មានសេចក្តីប្រកាសមួយ ដែលត្រូវបានធ្វើឡើងដោយប្រធានសហព័ន្ធបាល់ទាត់ បារាំងលោក Noel Le Graet កាលពីថ្ងៃអាទិត្យម្សិលមិញដែរថា ខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid រូបនេះនឹងមិនលេងឲ្យ ជម្រើសជាតិបារាំងទៀតឡើយ នាពេលខាងមុខហើយក្នុងនោះប្រទេស ដែលគេអាចមានសិទ្ធិលេង ឲ្យបាននោះគឺប្រទេសអាល់ហ្ស៊េរី។
គួរឲ្យដឹងដែរថាការទំលាក់ ឈ្មោះកីឡាករវ័យ ៣១ឆ្នាំរូបនេះ ចេញពីក្រុមជម្រើសជាតិនោះគឺត្រូវបានគេ មើលឃើញថា មិនមែនដោយសារតែទំរង់ លេងធ្លាក់ចុះនោះទេ ប៉ុន្តែដោយសារហេតុការណ៍ចុងក្រោយនៃការបែកធ្លាយ វិដេអូសិច នោះទៅវិញទេ។
គួរបញ្ជាក់ទៀតថា Benzema គឺជាកូននៅក្នុងគ្រួសារដែលមានឪពុកម្តាយជាជនជាតិអាល់ហ្ស៊េរី ហើយកាលពីឆ្នាំ២០០៦ កីឡាកររូបនេះធ្លាប់បានបដិសេធសំណើសុំ ពីអាល់ហ្ស៊េរីម្តងហើយក្នុងការចូលរួមជាមួយនឹង ជម្រើសជាតិមួយនេះ៕
ប្រែសម្រួល: ស៊ុន លី
