កីឡា

មើលឈុត១១នាក់ដំបូងរបស់ Man United សម្រាប់ខែមករាខាងមុខនេះប្រសិនបើទិញបានកីឡាករគោលដៅបាននោះ

ខ្សែប្រយុទ្ធជួរមុខបច្ចុប្បន្នកីឡាករវ័យ២២ឆ្នាំMarcus Rashfordនឹងប្តូរតួនាទីមកលេងជាខ្សែប្រយុទ្ធស្លាបវិញនៅពេលដែលខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើងHaalandផ្លាស់មកដល់Old Traffordហើយនឹងត្រូវចាប់ដៃគូជាមួយនឹងខ្សែប្រយុទ្ធជើងឆ្វេងកំពូលល្បឿនGareth Baleផងដែរនៅស្លាបខាងស្តាំ។

ទាំងនេះជាអ្វីដែលThe Sunsportsបានចេញផ្សាយនៅថ្ងៃចន្ទទី១៨ខែវិច្ឆិកានេះប្រសិនបើកីឡាករគោលដទៅទាំង២នេះនឹងពិតជាអាចផ្លាស់មកចូលរួមជាមួយនឹងលោកSolskjaerបានក្នុងខែមករានេះ។

ក្នុងនោះនៅតំបន់កណ្តាលវិញក៏នឹងត្រូវដាក់ជំនួសPaul PogbaដែលThe Sunជឿជាក់ថានឹងត្រូវចាកចេញក្នុងពេលជាមួយគ្នានិងជំនួសមកវិញដោយកីឡាករFernandesចាប់ដៃគូជាមួយនឹងកីឡាករFredរបស់ប្រេស៊ីលនិងកីឡាករខ្សែបម្រើឆ្នើមម្នាក់ទៀតគឺMcTominay។

ចំណែកឯនៅតំបន់ខ្សែការពារទាំង៤នាក់គឺនឹងបន្តមានវត្តមានរបស់កំពូលកីឡាករឆ្នើមចាស់ដែលមានស្រាប់ដូចជាLuke Shaw, Maguire, LindelotនិងកីឡាករWan Bissakaព្រមទាំងអ្នកចាំទីអេស្បាញDe Gea៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top