កីឡា

កម្ពុជា២រូបប៉ះថៃ២រូប ក្នុងជំនួបដណ្តើមខ្សែក្រវាត់ ខារ៉ាបាវនៅលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍

ភ្នំពេញ៖ អ្នកប្រដាល់ ប៉ោ ភារិទ្ធ សមាគមកីឡា ប្រដាល់ក្រសួងកសិកម្ម ប៉ះអ្នកប្រដាល់ថៃ Kolap Dam ខណៈអ្នកប្រដាល់ រិន សារ័ត្ន ក្លិបកងទ័ពជើងទឹកប្រកួតជាមួយអ្នកប្រដាល់ថៃ Van Chhaleum ប្រភេទទម្ងន់៦៣,៥០គីឡូក្រាម នៃព្រឹត្តិការណ៍ប្រដាល់ ដណ្តើមខ្សែក្រវាត់ ខារ៉ាបាវនៅលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

លោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំ SEATV បានឲ្យដឹងថា អ្នកប្រដាល់ថៃ Kolap Dam ជាអ្នកប្រដាល់ដែលសំបូរ កលល្បិចគ្រាន់បើដែរ ហើយរូបគេមានរបៀបវ៉ៃរបស់គេគឺវ៉ៃដោយមិនបង្ខំ គេវ៉ៃចេញមួយៗតែច្បាសាំ ហើយវ៉ៃចេញភាគច្រើនចំគោលដៅបានល្អ ថែមទាំងប្រកួត៩០ដង ឈ្នះ៧៩ដង ចាញ់១០ដង និងស្មើពិន្ទុ ១ ដង។
អ្នកប្រដាល់ថៃរូបនេះ មានសមត្ថភាពបច្ចេកទេសប្រដាល់កម្រិតខ្ពស់ដែលប៉ោ ភារិទ្ធមិនអាចមើលស្រាលបានឡើយ។ ចំពោះប៉ោ ភារិទ្ធព្យាយាមស្ដារកេរ្តិ៍ឡើងវិញសម្បើមណាស់តែអ្វីៗនៅមិនទាន់វិលមក ដូចដើមនៅឡើយទេ បន្ទាប់ពីស្រុតចុះខ្លាំងនោះស្ទើរតែគ្រប់សង្វៀនទាំងអស់ មិនមានសង្វៀនណាមួយផ្ដល់ឱកាសឲ្យអ្នកប្រដាល់រូបនេះបានឡើងប្រកួតឡើយ ។ ប៉ុន្មានប្រកួតចុងក្រោយនេះគេធ្វើបាន ល្អខ្លះនិងមិនបានល្អខ្លះ ។
អ្នកប្រដាល់ល្អទាំងការការពារ ទាំងការវាយលុកតែជើងក្រោម របស់ភារិទ្ធមិនជារឹងមាំនោះទេតែ

បន្ទាប់ពីគេព្យាយាមហ្វឹកហាត់ឡើងវិញនោះ គូប្រកួតក៏មិនងាយនឹងវាយប្រហារជើងគេបានឡើយ ព្រមទំាងប្រកួត៧៤លើក ឈ្នះ៦៣លើក ចាញ់១១លោក និងមិនដែរស្មើ ។
ចំណែកអ្នកប្រដាល់ រិន សារ័ត្ន ក្លិបកងទ័ពជើងទឹកប្រកួតជាមួយអ្នកប្រដាល់ថៃ Van Chhaleum ។ រិន សារ័ត្ន មួយរយៈនេះគេហាក់ដូចជាស្រុតចុះខ្លាំងណាស់ទោះបីរបៀបវ៉ៃរបស់គេនៅតែល្អក៏ពិតមែន និងនៅរហ័សក៏ពិតមែនតែកម្លាំង និង ទឹកចិត្តរបស់គេស្រុតចុះខ្លាំងណាស់ ។ រិន សារ័ត្ន ប្រកួត៦០ដង ឈ្នះ៤៤ដង ចាញ់១៣ដង និងស្មើ៣ដង ។
អ្នកប្រដាល់ថៃរូបនេះ មានថ្វីដៃល្អ និងវាយខ្លាំងគួរសមដែរ ដោយសារគេជាជើងខ្លាំងនៅស្រុកថៃ Van Chhaleum ប្រកួត៧២លើក ឈ្នះ៥៨លើក និងចាញ់១៤លើក មិនដែលស្មើ។ ដោយ៖លី ភីលីព

Most Popular

To Top