កីឡា

Juventus ផ្តល់កុងត្រាថ្មីដល់ ខ្សែការពាររូបនេះ៤ឆ្នាំទៀត ទោះបីជាមានអាយុ៣២ ឆ្នាំទៅហើយក្តី

The Sunsports ចេញផ្សាយនៅថ្ងៃពុធ ទី២០ខែវិច្ឆិកានេះ បានសរសេរថាក្លឹបJuventus ទើបតែបានបញ្ចប់ទៅនៃ កិច្ចសន្យាថ្មីមួយរវាងកីឡាករ ខ្សែការពារកណ្តាលឆ្នើម Leonardo Bonucci ដែលមានរយៈពេលរហូត ទៅដល់៤ឆ្នាំខណៈ ដែលកីឡាកររូបនេះមានវ័យ៣២ឆ្នាំទៅហើយក្តី។

ក្នុងពេលជាមួយគ្នានេះ ផងដែរកីឡាករអ្នកចាំទីWojciech Szczesnyនិងខ្សែបម្រើស្លាបJuan Cuadradoសុទ្ធតែត្រូវបានផ្តល់ កុងត្រារយៈពេលវែងដូចគ្នាផងដែរ។

Bonucciជាកីឡាករដ៏សំខាន់បំផុតសម្រាប់ ក្លឹបក្រោយពេលដែលបាន ផ្លាស់មកពីក្លឹប AC Milanកាលពីឆ្នាំ២០១៧ ក្នុងតម្លៃខ្លួន៣៦លានផោន ទើបតែបានមួយរដូវ កាលក្តី។

ប្រភពដដែលជឿជាក់ដែរថាអ្នកចាំ ទីអតីតលេងឲ្យក្លឹបកាំភ្លើងធំ Arsenal វ័យ២៩ឆ្នាំរូបនេះគឺនឹងត្រូវបន្តកុងត្រាដល់ឆ្នាំ២០២៤ ដូចគ្នានឹងខ្សែការពារ រូបនេះខណៈដែលCuadrado វ័យ៣១ឆ្នាំនឹងត្រូវលេងដល់ឆ្នាំ ២០២២៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top