កីឡា

Mourinho ត្រូវដោះស្រាយបញ្ហា ៥ឬវានឹងក្លាយទៅជា សំពាធដ៏ខ្លាំងដល់ខ្លួន គាត់នាពេល ខាងមុខឆាប់នេះ

Spurs ដែលកំពុងស្ថិតនៅក្នុងលេខរៀងទី១៤ បច្ចុប្បន្នមិនទាន់បានពាក់កណ្តាល រដូវកាលនោះគឺជាបញ្ហាមិនសូវធំឡើយ សម្រាប់គ្រូបង្វឹកថ្មី លោក Jose Mourinho ក្រោយត្រូវបានប្រកាសតំណែង ជំនួសលោក Pochettino មិនបាន២៤ម៉ោង ផងនោះ។

ក្លឹប៥មកហើយដែល Mourinho ធ្លាប់បានបង្វឹកសុទ្ធតែអាចលើកពានធំៗ បានទាំងអស់គឺជាតួលេខដ៏ល្អបំផុតសម្រាប់ លោកក្នុងការមកធ្វើការនៅទីនេះ ដែលកំពុងស្ថិតនៅក្នុងកំណត់ត្រា មិនដែលលើកពានរង្វាន់ អ្វីសោះក្នុងពេលរបា់សិបឆ្នាំចុងក្រោយនេះ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីការមកដល់មូលដ្ឋាន ភាគខាងជើងទីក្រុងឡុងនេះលោក Jose Mourinhoចាំបាច់ត្រូវដោះស្រាយបញ្ហាសំខាន់ ចំនួន៥មុនវានឹងក្លាយទៅជាដំបៅ មហារីកបង្កបញ្ហាដល់ខ្លួនវិញ ក្នុងពេលបន្ទាប់ខាងមុខ៖

១.អារម្មណ៍កីឡាករខណៈដែលកីឡាករខ្លះ គឺមិនសប្បាយចិត្ត នឹងការបណ្តេញលោកPochettinoឡើយ
២.កីឡាករសំខាន់៣រូបតម្លៃប្រហែលជា ១០០លានផោននឹង ត្រូវត្រៀមខ្លួនដើរចេញដោយមិនមានតម្លៃខ្លួនឡើយ ក្នុងខែមករានេះ
៣.អ្នកគាំទ្រភាគច្រើនមានអារម្មណ៍ រាប់សិបឆ្នាំមកហើយថា ក្លឹបមិនអាចលើក ពានសំខាន់អ្វីបានឡើយ
៤.ប្រធានក្លឹបលោក Levy តែងតែគិតថាបញ្ហា ដែលក្លឹបមិនអាចលើកពានបានមិនមែនជាបញ្ហា របស់កីឡាករឡើយតែ ជាបញ្ហារបស់គ្រូបង្វឹក
៥.បញ្ចៀសអនុស្សាវរីយ ដ៏ជូរចត់ពេលនៅMan United

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top