កីឡា

ប៉ះ Man United សប្តាហ៍នេះអ្នកចាំទីឆ្នើម Sheffield មិនអាចបង្ហាញខ្លួន ដោយសារបញ្ហា មួយនេះ

ការជួបគ្នានៅចុងសប្តាហ៍នេះរវាង Man United និង Sheffield United កំពុងបានក្លាយទៅជា ចំណាប់អារម្មណ៍យ៉ាងខ្លាំង មួយសម្រាប់អ្នកចង់ឃើញ កីឡាករអ្នកចាំទីឆ្នើម Dean Henderson បង្ហាញខ្លួនខណៈដែល អ្នកចាំទីវ័យក្មេងរូបនេះបានបង្ហាញទំរង់លេងយ៉ាងល្អ ក្រោយផ្លាស់មកលេងទីនេះ។

Henderson លេងប្រកួតឲ្យ Sheffield ទាំង៥៨ដងជាប់គ្នាមិនមានអវត្តមាន សូម្បីមួយនាទីឡើយប៉ុន្តែជាក់ស្តែងកីឡាករ អ្នកចាំទីរូបនេះគឺគ្រាន់តែ កីឡាករក្នុងលក្ខណ្ឌខ្ចី ជើងពីក្លឹបបិសាចក្រហម Man Unitedប៉ុណ្ណោះ។ កន្លងមកកីឡាករផ្ទាល់បាននិយាយថា រូបគេមានតួលេខលេងល្អជាង De Gea ជាអ្នកចាំទីរបស់ Man United ក្នុងរដូវកាលនេះ ដែលវា បានធ្វើឲ្យមាន ក្តីបារម្ភ មួយចំនួន សម្រាប់ក្លឹប។

ប៉ុន្តែយោងតាមច្បាប់បាល់ទាត់ របស់ FIFA ក្នុងករណីនេះ Henderson ត្រូវបានហាមឃាត់មិនឲ្យបង្ហាញខ្លួនឡើយ ទោះបីជាមិនមានបញ្ហារបួសឬជាប់រវល់អ្វី ក៏ដោយ។ មានន័យថា Henderson បានបញ្ចប់ទៅឯកទក្តកម្ម លេងជាប់គ្នាឲ្យ ក្លឹបចំនួន៥៨ ដងត្រឹមសប្តាហ៍ចុងក្រោយនេះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top