ខ្សែការពារហុល្លង់កីឡាករ Matthijs De Ligt បាននិយាយ ប្រាប់សារព័ត៌មាន Voetbal Primeur ថា ខ្លួនមិនស្ដាយក្រោយទេ ដែលរួមរស់ ជាមួយក្លឹប Juventus។
កីឡាកររូបនេះបានលើកឡើងថា៖ ” ខ្ញុំមិនស្ដាយក្រោយទេ ដែលបានផ្លាស់ទៅកាន់ក្លឹប Juventus។ ពួកគេសរសេរច្រើនណាស់ ដើម្បីបំប៉ោងរឿងនេះ ” ។
De Ligt បានបន្តថា៖ ” ប្រសិនបើមនុស្សដូច Kluivert និយាយ វាហាក់ដូចជាការពិតអញ្ចឹង ប៉ុន្តែមិនមែនទេ វាគ្រាន់តែជាការសន្និដ្ឋានរបស់គាត់ប៉ុណ្ណោះ ” ។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ នាយកផ្នែកក្លឹបថ្នាល Barcelona លោក Patrick Kluivert បានលើកឡើងថា De Ligt ជ្រើសរើសយក Juventus ជាការសម្រេចចិត្តខុសមួយ៕
ប្រភព៖ news.sabay.com.kh