រូបភាពមួយសន្លឹកបានបែកធ្លាយបង្ហាញពីម្ចាស់ពាន Ballon d’Or ២០១៩ ខណៈការប្រកាសផ្លូវការនឹងធ្វើនឹងឡើងនៅរាត្រីនេះម៉ោង២:៣០នាទីរំលងអាធ្រាត្រ។
ខ្សែការពាររបស់ Liverpool កីឡាករ Virgil van Dijk ត្រូវគេរំពឹងនឹងឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំមួយនេះ បន្ទាប់ពីចំណាយពេល១២ខែជួយក្លឹបនិងជម្រើសជាតិ។ ប៉ុន្តែប្រសិនបើរូបភាពបែកធ្លាយខាងលើជាការពិតនោះ van Dijk បានត្រឹមលេខពីរ ចាញ់ពិន្ទុ Lionel Messi។
រូបភាពឯកសារខាងលើបានបង្ហាញពីពិន្ទុបោះឆ្នោតរបស់កីឡាករនីមួយៗក្នុងចំណាត់ថ្នាក់កំពូលទាំង១០។ ក្នុងនោះបង្ហាញថា Messi តារារបស់ក្លឹប Barcelona ឈរលើគេ ដូច្នេះមានន័យថាគេអាចនឹងឈ្នះពាន Ballon d’Or ជាលើទី៦។ យ៉ាងណា នេះគ្រាន់តែជារូបបែកធ្លាយមួយសន្លឹកប៉ុណ្ណោះ ព័ត៌មានផ្លូវការនឹងដឹងនៅរាត្រីនេះ៕
ប្រភព៖Sabay