កីឡា

កម្ពុជាដណ្តើមមេដាយ១៣គ្រឿង ឈរលេខ៧បណ្តុះអាសន្ន នៃប្រកួតកីឡា SEA GAMES 2019 នៅហ្វីលីពីន

ភ្នំពេញ៖កម្ពុជាដណ្តើមមេដាយ១៣គ្រឿងក្នុងនោះមេដាយមាស១គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ៩គ្រឿងឈរលេខ៧បណ្តុះអាសន្នលើតារាងនៃព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ ប្រទេសហ្វីលីពីននាថ្ងៃទី២ ខែធ្នូ ២០១៩ ខណៈម្ចាស់ផ្ទះហ្វីលីពីនដណ្តើមមេដាយចំនួន៥៤គ្រឿង។


ម្ចាស់ផ្ទះហ្វីលីពីនដណ្តើមមេដាយ៥៤គ្រឿ រួមមានមេដាយមាស២៨គ្រឿង ប្រាក់១៧គ្រឿង និងសំរិទ្ធ៩គ្រឿង ខណៈវៀតណាមដណ្តើមមេដាយ៤០គ្រឿ រួមមានមេដាយមាស១០គ្រឿង ប្រាក់១៧គ្រឿង និងសំរិទ្ធ១៣គ្រឿង និងថៃដណ្តើមមេដាយ២៣គ្រឿ រួមមានមេដាយមាស៦គ្រឿង មេដាយប្រាក់៥គ្រឿង និងសំរិទ្ធ១២គ្រឿង។


ចំពោះម៉ាឡេស៊ីដណ្តើមមេដាយ១១គ្រឿ រួមមានមេដាយមាស៥គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ៤គ្រឿង សិង្ហបូរីដណ្តើមមេដាយ១២គ្រឿ រួមមានមេដាយមាស៣គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ៦គ្រឿង និប្រទេសឥណ្ឌូនេស៊ីដណ្តើមមេដាយ១៤គ្រឿ រួមមានមេដាយមាស២គ្រឿង ប្រាក់៦គ្រឿង និងសំរិទ្ធ៦គ្រឿង។


ចំណែក ប្រទេសកម្ពុជាដណ្តើមមេដាយ១៣គ្រឿង ក្នុងនោះមេដាយមាស១គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ៩គ្រឿង និងប្រុយណេដណ្តើមមេដាយ៥គ្រឿង រួមមានមេដាយមាស១គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ២គ្រឿង៕ដោយ៖លី ភីលីព

Most Popular

To Top