ភ្នំពេញ៖ការប្រកួតកីឡាប្រណាំងកង់លើវិញ្ញាសាកង់ភ្នំនៃព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ប្រទេសហ្វីលីពីនកាលពី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ក្រុមកីឡាកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៧ និងលេខ៩ ក្នុងចំណោមកីឡាករ១០នាក់។
សម្រាប់កីឡាករកម្ពុជា២នាក់ចូលរួមប្រកួត គឺកីឡាករ ហួត ឡយ រស្មី ឈរនៅចំណាត់ថ្នាក់លេខ៩ និងសាំង សីហា លេខ៧ ដោយវិញ្ញាសានេះមាន៦ប្រទេស គឺកម្ពុជា វៀតណាម ថៃ ឥណ្ឌូណេស៊ី ទីម័រខាងកើត និងម្ចាស់ផ្ទះហ្វីលីពីនដោយម្ចាស់មេដាយមាសបានទៅលើកីឡាករថៃ មេដាយប្រាក់និងមេដាយសំរិទ្ធបានទៅលើកីឡាករម្ចាស់ផ្ទះ ។
ការប្រកួតប្រកួតបន្តទៀត គឺកម្ពុជានៅមាន៣វិញ្ញាសាទៀត គឺកង់កួកបុរសឯកត្តជន Road Event Individual Time Trial ប្រកួតថ្ងៃទី៤ ខែធ្នូ, កង់កួកបុរសឯកត្តជន Road Event Mass Start Individual ប្រកួតថ្ងៃទី៦ ខែធ្នូ និងកង់កួកបុរសជាក្រុម Road Event Mass Start Team នឹងប្រកួតនាថ្ងៃទី៧ ខែធ្នូ៕ដោយ៖លី ភីលីព