ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបរាជ័យក្រោមថ្វីជើង ក្រុមមីយ៉ាន់ម៉ា ២-១ ក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០១៩នៅប្រទេសហ្វីលីពីន។
/5de526e422d87_1575298740_medium.jpg)
ក្នុងការប្រកួតនេះ មានអ្នកគាំទ្រជា ច្រើនមិនអស់ចិត្ត ថាហេតុអ្វីបានជា គ្រូបង្វឹក Felix មិនដាក់ សៀង ចន្ធា ឱ្យបានចូលលេងផង សម្រាប់ការប្រកួតនេះ។ ចម្លើយងាយ យល់ពីលោក Felix គឺនេះជាបច្ចេកទេសលេងរបស់ ក្រុម ដែលប៉ះដៃគូប្រើកាយសម្បទា ដូចកាលប៉ះជាមួយហ្វីលីពីនដែរ។ ស្ថានភាពដូច្នេះហើយទើបលោកទុក ឱ្យរូបគេសម្រាក ខណៈដែលប្រកួតទល់ក្រុមម៉ាឡេស៊ី អាចនឹងមានវត្តមានរបស់ គេលេងវិញហើយ។
/5de526e29c890_1575298740_medium.jpg)
លោក Felix បាននិយាយថា ប្រកួតទល់មីយ៉ាន់ម៉ានេះ កម្ពុជាមានឱកាស ឈ្នះទៅហើយ ប៉ុន្តែមិនអាចក្ដោបបានទៅវិញ។ បាល់ទាត់គឺដូច្នេះ ជួនកាលអាចមាន សំណាងនិងជួនកាលសំណាងមិនមកខាងកម្ពុជានោះទេ៕
ប្រភព៖news.sabay.com.kh
