កីឡា

Messi ចារ​ប្រវត្តិសាស្ត្រ​ ក្លាយ​ជា​កីឡាករ​តែ​ម្នាក់​ គត់​ឈ្នះ Ballon d’Or ៦​ដង

Lionel Messi របស់​ Barcelona បាន​ឈ្នះ​ពាន ​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភពលោក​ Ballon d’Or ជា​លើក​ទី​៦​ច្រើន​ជាង​កីឡាករ​ណា ​ទាំង​អស់​ក្នុង​ប្រវត្តិសាស្ត្រ។​

Messi

នេះ​គឺ​ជា​ពាន​ដំបូង​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​៣២ ​ឆ្នាំ​គិត​ចាប់​ឈ្នះ​ឆ្នាំ​២០១៥​មក​ ហើយ​រូប​គេ​អាច​ឈ្នះ​វា​សារ​ជាថ្មី​បន្ទាប​ពី​ស៊ុត​បញ្ចូល​ទី​៥៤​គ្រាប់​ទាំង ​នៅ​ក្លឹប​ និង​ជម្រើស​ជាតិ​ថែម​ទាំង​បាន​ជួយ​ Barcelona ឈ្នះ​ La Liga កាល​ពី​រដូវកាល​ ២០១៨-២០១៩។​

Virgil van Dijk ដែល​ជា​បេក្ខភាព​លេចធ្លោ​មួយ ​រូប​ដែរ​នោះ​ឈរ​នៅ​លេខ​២ ខណៈ Ronaldo ឈរ​នៅ​លេខ​៣​ ហើយ​ Sadio Mane និង​ Mohamed Salah ឈរ​នៅ​លេខ​៤ និង​លេខ​៥​បន្ត​បន្ទាប់៕

ប្រភព៖news.sabay.com.kh

Most Popular

To Top