Liverpool បានយកឈ្នះគូប្រជែងអ្នកជិតខាង Everton ៥ទល់នឹង២ ក្នុងការប្រកួត Premier League សប្ដាហ៍ទី១៥កាលពីយប់មិញ។

ជ័យជម្នះ៥គ្រាប់នេះបានមកពី Origi ២គ្រាប់តែឯងនៅនាទី ៦, ៣១, Shaqiri ១គ្រាប់នៅនាទី១៧, Mane នៅនាទី៤៥ និង Wijnaldum នៅនាទី៩០។ ២គ្រាប់របស់ក្រុមភ្ញៀវរកបានដោយ Keane នាទី២១ និង Richarlison នាទី ៤៥+៣។
ក្រោយឈ្នះការប្រកួតក្រុមរហស្សនាមហង្សក្រហមបានបន្តគម្លាត៨ពិន្ទុដដែលពី Leicester City ដែលឈរលេខពីរ និងឈ្នះ Watford ២-០ នៅថ្ងៃជាមួយគ្នា និងដាច់ Manchester City ជាគូប្រជែងដ៏ធំរហូត១១ពិន្ទុ។ ដោយឡែក Everton វិញបានធ្លាក់ទៅលេខ១៨ក្នុងតារាងស្ថិតក្នុងតំបន់ត្រូវកាត់ចេញ៕


ប្រភព៖Sabay
