កីឡា

Drogba កាន់​ត្រឹម iPhone សេរ៊ី​ចាស់ ថត​រូប​ជាមួយ​កីឡាករ​វ័យ​ក្មេង​ថ្លៃ​បំផុត​ក្នុង​លោក

អតីត​វីរបុរស​នៅ​ក្លឹប​តោ​ខៀវ Chelsea លោក Didier Drogba ​បាន​ប្រើប្រាស់​ត្រឹម iPhone សេរ៊ី​ចាស់​តែ​ប៉ុណ្ណោះ ក្នុង​ការ​សម្ញែង​ថត​ Selfie ជាមួយ​នឹង​កីឡាករ​វ័យ​ក្មេង​របស់​ក្លឹប Paris Saint-Germain គឺ​ Kylian Mbappe នៅ​ឯ​ព្រឹត្តិការណ៍​នៃ​ការ​ប្រកាស​អ្នក​ឈ្នះ​ពានBallon d’Or កាល​ពី​យប់​ថ្ងៃ​ទី ២ ធ្នូ។

រូបភាព Selfie មួយ​សន្លឹក​នោះ បាន​ទទួល​ការ​សាទរ​ជា​ខ្លាំង​លើ​បណ្ដាញ​សង្គម ព្រោះ​ដោយ​សារ​កាល​ពី​ ១០ ឆ្នាំ​មុន Drogba ធ្លាប់​បដិសេធ​មិន​ថត​រូប​ជាមួយ Mbappe ​ប៉ុន្តែ​ ១០ ឆ្នាំ​ក្រោយ​គ្រប់​យ៉ាង​បាន​ផ្លាស់ប្តូរ​យ៉ាង​ឆាប់​រហ័ស ជា​ពិសេស​គឺ​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​របស់​កីឡាករ​វ័យ​ក្មេង​រូប​នេះ​ផ្ទាល់​តែ​ម្តង។

ក្រឡេក​ទៅ​មើល​ស្មាតហ្វូន​ដែល Drogba កាន់​ប្រើប្រាស់​នោះ គឺ​ពុំ​មែន​ជា​ iPhone ស៊េរី​ចុង​ក្រោយ iPhone 11 Pro ឬ 11 Pro Max អ្វី​នោះ​ទេ ផ្ទុយ​ទៅ​វិញ​អតីត​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូឌីវ័រ​កាន់​ត្រឹម​ iPhone ស៊េរី​ចាស់ ដែល​អ្នក​ខ្លះ​ថា​ជា iPhone 6s ឬ​អាច​ជា iPhone 7 ឬ iPhone 8 ព្រោះ​យើង​ឃើញ​ត្រឹម​ផ្នែក​អេក្រង់​មុខ ដែល​មាន​អេក្រង់​តូច​ផ្ទៃ​មិន​ឆក ពោល​ពុំ​មែន​ជា iPhone សេរ៊ី​ឆ្នាំ ២០១៧ ឡើង​នោះ​ទេ៕ប្រភព៖Sabay

Most Popular

To Top